Signal ត្រូវបានបង្កើតឡើងដើម្បីអ្នក មិនមែនដើម្បីទិន្នន័យរបស់អ្នក និងមិនមែនដើម្បីប្រាក់ចំណេញទេ។ ជាមួយការគាំទ្ររបស់អ្នក យើងអាចបន្តបេសកកម្មរបស់យើងដើម្បីការពារការបញ្ចេញមតិដោយសេរី និងបង្កលក្ខណៈដល់ការប្រាស្រ័យទាក់ទងគ្នាជាសាកលប្រកបដោយសុវត្ថិភាពតាមរយៈបច្ចេកវិទ្យាឯកជនភាពកូដចំហ។ ការផ្ញើសារលក្ខណៈឯកជន។ គ្មានការផ្សាយពាណិជ្ជកម្ម គ្មានកម្មវិធីតាមដាន គ្មានការឃ្លាំមើល។

ការបរិច្ចាគរបស់អ្នកជួយបង់ថ្លៃចំណាយសម្រាប់ការអភិវឌ្ឍ និងតំហែទាំរបស់ Signal រួមទាំងម៉ាស៊ីនមេ និងកម្រិតបញ្ជូនផងដែរ ដែលចាំបាច់ដើម្បីធ្វើឲ្យ Signal អាចប្រើប្រាស់បានដោយមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកដែលពឹងផ្អែកលើកម្មវិធីនេះ។

ប្រសិនបើអ្នកផ្តល់អ៊ីមែលជាមួយនឹងការបរិច្ចាគរបស់អ្នក អ្នកនឹងទទួលបានការបញ្ជាក់អ៊ីមែលសម្រាប់ជាកំណត់ត្រាពន្ធរបស់អ្នក។ មូលនិធិបច្ចេកវិទ្យា Signal គឺជាអង្គការសប្បុរសធម៌ឯករាជ្យមិនស្វែងរកប្រាក់ចំណេញ និងទទួលបានការលើកលែងពន្ធក្រោមផ្នែក 501c3 នៃក្រមស្តីពីចំណូលផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក។ លេខអត្តសញ្ញាណកម្មពន្ធសហព័ន្ធរបស់យើងគឺ 82-4506840។

កំណត់សម្គាល់៖ អ្នកនឹងទទួលបានស្លាកមួយនៅក្នុងគណនី Signal របស់អ្នក លុះត្រាតែអ្នកធ្វើការបរិច្ចាគនៅក្នុងកម្មវិធី Signal។


វិធីផ្សេងទៀតក្នុងការផ្តល់ជូន

Signal ទទួលការបរិច្ចាគជារូបិយបណ្ណគ្រីបតូ ភាគហ៊ុន និងអំណោយពីមូលនិធិណែនាំ��ោយម្ចាស់ជំនួយ (DAFs)។ ការបរិច្ចាគទាំងនេះត្រូវបានដំណើរការតាមរយៈ The Giving Block។

ប្រសិនបើអ្នកចង់ទទួលបានការកាត់ពន្ធនៅសហរដ្ឋអាមេរិកសម្រាប់តម្លៃទីផ្សារត្រឹមត្រូវនៃការបរិច្ចាគរបស់អ្នក អ្នកអាចផ្តល់អាសយដ្ឋានអ៊ីមែលដើម្បីទទួលបានបង្កាន់ដៃពន្ធ។ The Giving Block ក៏គាំទ្រការបរិច្ចាគអនាមិកជារូបិយបណ្ណគ្រីបតូ និងពីមូលនិធិ DAFs ផងដែរ។

កំណត់សម្គាល់៖ អ្នកនឹងទទួលបានស្លាកមួយនៅក្នុងគណនី Signal របស់អ្នក លុះត្រាតែអ្នកធ្វើការបរិច្ចាគនៅក្នុងកម្មវិធី Signal។